បុគ្គលិករៀនសូត្រផ្នែកលក់ Internship Job
Jan 10th, 2026 at 10:20 Sale Kampong Chhnang 29 views Reference: 219Job Details
Job Description
ចូលជាសមាជិកគ្រួសារ អេ អឹម ខេ លោកអ្នកមិនត្រឹមតែទទួលបាននូវប្រាក់បៀរវត្សរ៍មួយមុខប៉ុណ្ណោះទេ អេ អឹម ខេ និងជួយ អ្នកក្នុងការអភិវឌ្ឍសមត្ថភាព និងទេពកោសល្យការងារដើម្បីឆ្ពោះទៅរកភាពរីកចម្រើននាពេលអនាគត។
- ផ្សព្វផ្សាយផលិតផល និងធ្វើការលក់សេវាកម្មនានា ផ្នែកឥណទានរបស់ អេ អឹម ខេ ជូនដល់អតិថិជនគោលដៅ
- ជួយរៀបចំគម្រោងចុះផ្សព្វផ្សាយ និងគម្រោងផែនការលក់
- ជួយរៀបចំឯកសារឬដំណើរការនានា ដើម្បីពន្លឿនដល់ការទម្លាក់ទុនកម្ចីជូនដល់អតិថិជន
- ជួយណែនាំអតិថិជនគោលដៅ ឱ្យមកប្រើប្រាស់ផលិតផលឬសេវាកម្មរបស់ អេ អឹម ខេ
- សិក្សាស្វែងយល់ និងផ្ដល់ជាគំនិតកែលំអបន្ថែមដើម្បីពង្រីកវិសាលភាពរបស់ អេ អឹម ខេ
- រក្សាទំនាក់ទំនងល្អជាមួយក្រុមការងារ អតិថិជន និងភាគីពាក់ព័ន្ធនានា
- ជួយសម្របសម្រួលការងារផ្សេងៗទៀតប្រសិនបើមានការស្នើសុំ។
Job Requirements
- មានកម្រិតវប្បធម៌យ៉ាងហោចណាស់បានបញ្ចប់ថ្នាក់ទី១២ ដោយជោគជ័យ ឬ សញ្ញាប័ត្រដែលមានតម្លៃស្មើ
- មិនទាមទារបទពិសោធន៍ការងារ
- ចូលចិត្តក្នុងការរៀនសូត្របន្ថែម និងទទួលមតិកែលំអ
- មានទំនាក់ទំនងល្អ មានជំនាញប្រាស្រ័យទាក់ទង មានភាពស្មោះត្រង់ និងពូកែដោះស្រាយបញ្ហា
- មានឆន្ទៈធ្វើការយ៉ាងជិតស្និទ្ធិជាមួយសហគមន៍ អតិថិជនគោលដៅ ឬភាគីពាក់ព័ន្ធនានា
- ត្រូវចេះអានភាសាអង់គ្លេស និងអាចប្រើប្រាស់កុំព្យូទ័របានបន្តិចបន្តួច។
អត្ថប្រយោជន៍ដែលទទួលបាន៖
- ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ
- ទទួលបានការគាំពារពី បេឡាជាតិសន្តិសុខសង្គម និងធានារ៉ាប់រងអាយុជីវិត ២៤ម៉ោង (បសស)
- ឱកាសទទួលបានការអភិវឌ្ឍខ្លួន និងវគ្គបណ្តុះបណ្តាលលើវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ
- ទទួលបានបទពិសោធន៍លើការផ្សព្វផ្សាយ ការទម្លាក់ទុន ការប្រមូលប្រាក់កម្ចី និងការវាយតម្លៃកម្ចី
- ទទួលបានឱកាសខ្ពស់ក្លាយជាបុគ្គលិកពេញសិទ្ធិជាមួយ អេ អឹម ខេ
- ទទួលបានលិខិតបញ្ជាក់ការងារពី អេ អឹម ខេ។
How to apply:
- Email: [email protected]
- Phone: 086 777 130 (Telegram)
- Facebook: AMK Career
- Telegram: AMK Career
- LinkedIn: AMK Microfinance Institution Plc
- More Job Vacancies
Company Description
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលមានបណ្តាញប្រតិបត្តិការទូទាំង ប្រទេស។ បច្ចុប្បន្ននេះ អេ អឹម ខេ មានបុគ្គលិកជាង ៣,៧០០ នាក់ ដែលកំពុងបម្រើសេវាហិរញ្ញវត្ថុជូនដល់អតិថិជនប្រមាណជាង ១.០០០.០០០ នាក់ ក្នុងភូមិសរុបចំនួន ១៣.០០០ភូមិដែលស្មើនឹង ៩១ % ក្នុងប្រទេសកម្ពុជា។ ឥឡូវនេះ អេ អឹម ខេ ត្រូវការជ្រើសរើសបុគ្គលិកដែល មានសមត្ថភាព និងប្តេជ្ញាចិត្តខ្ពស់ចូលរួមជាមួយនឹងក្រុមការងារដ៏ច្រើនសម្បូរបែបនៅគ្រប់ការិយាល័យសាខា និងបណ្តានាយកដ្ឋានទាំងអស់ទូទាំងប្រទេស សម្រាប់បំពេញនូវតម្រូវការអាជីវកម្ម។